រង្វង់ក្លៀកខ្មៅគឺជាមូលហេតុធ្វើឲ្យស្រីៗបាត់បង់ជំនឿចិត្តរាល់ពេលពាក់អាវវាលក្លៀកម្ដងៗ។
ព្យាបាលក្លៀកខ្មៅដោយក្រូចឆ្មា
ហាន់ក្រូចឆ្មាជាចំណិតស្ដើងហើយបិទទៅលើក្លៀក ទុកចោល១០នាទី។ វិធីគួរតែអនុវត្តជារៀងរាល់ថ្ងៃដើម្បីឲ្យឆាប់មើលឃើញប្រសិទ្ធភាព។ ដោយសារតែក្រូចឆ្មាមានជាតិអាស៊ីតច្រើន ដូចនេះគួរប្រើឡេផ្ដល់សំណើមក្រោយពេលបិទរួច៕
កម្ចាត់ក្លៀកខ្មៅដោយដំឡូងបារាំង
អ្នកគ្រាន់តែចិតដំឡូងបារាំងជាចំណិតស្ដើងៗរួចបិទលើស្បែកក្រោមក្លៀក ឬគៀបយកទឹករបស់វាហើយលាបផ្ទាល់ទៅលើតំបន់ដែលមានស្បែកខ្មៅក្រោមក្លៀក។ ទុកចោលរយៈពេល៣០នាទី រួចលាងដោយទឹកវិញជាការស្រេច។
ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ អ្នកអាចស្ងោរដំឡូង រួចកិនឲ្យម៉ដ្ឋយកមកបិទរង្វង់ក្លៀក ទុកចោល១៥នាទី។ ដើម្បីឲ្យឆាប់មានប្រសិទ្ធភាព អាចអនុវត្តវិធីនេះ២ដងក្នុង១សប្ដាហ៍។
ប្រភព៖ Phunutoday
No comments:
Post a Comment