ដូចទៅអ្វីដែលក្រុមហ៊ុន KONAMI បានសន្យា នៅថ្ងៃទី ២៥ ពួកគេបានប្រកាសដាក់ឱ្យទាញយកជាលក្ខណៈ Worldwide ដោយឥតគិតថ្លៃនូវហ្គេមបាល់ទាត់ PES 2017 (Pro Evolution Soccer)។
ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android និង iOS អាចទាញយកបានក្នុងពេលនេះ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី នៃមុខងារលេងកាន់តែទូលំទូលាយជាងមុន បន្ថែមនឹងជម្រើសនៃការទិញកីឡាករថ្មីៗពីប៉ែកអឺរ៉ុប, អាមេរិកខាងត្បូងនិងអាស៊ី ដើម្បីមកចូលក្នុងក្រុមរបស់យើង។
ហ្គេមទំហំជាង ១,៥៩ ជីហ្គាបៃមួយនេះជាហ្គេមប្រភេទ Online ដែលតម្រូវឱ្យឧបករណ៍អ្នកតភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណិត។ ទោះបីជាហ្គេមនេះ Free ពិតមែន វាក៏មានទីផ្សារលក់ទំនិញជាច្រើន ដែលតម្រូវឱ្យអ្នកលេងចំណាយលុយពិតប្រាកដ ជាគោលដៅធ្វើឲ្យមានភាពលេចធ្លោជាងអ្នកដទៃ។
No comments:
Post a Comment