ថ្នក់ខ្មៅនៅជុំវិញរង្វង់ភ្នែក គឺជាបញ្ហារបស់ស្ត្រីគ្រប់រូបដែលតែងតែជួបប្រទះ ហើយជួនកាលវាកើតឡើងដោយសារតែការគេងមិនគ្រប់គ្រាន់ ។ កុំបារម្ភ អ្នកអាចកែខៃបញ្ហានេះបានជាមួយនឹងគ្រឿងផ្សំទាំង ៥ ខាងក្រោម៖
១. ទឹកដោះគោស្រស់៖ យកកន្សែងជ្រលក់ជាមួយទឹកដោះគោស្រស់ដែលអ្នកក្លាស្សេ រួចយកមកស្អំនៅលើភ្នែក ទុកចោល ១៥ នាទីសឹមលាងទឹកចេញ ។
២. ផ្លែត្រសក់៖ ឈូសត្រសក់ជាចំនិតស្តើងៗយកមកបិទលើភ្នែក ទុកចោលប្រហែល៣០ នាទី ។
៣. ស៊ុត៖ យកផ្នែកពណ៌សនៃស៊ុតមកលាបក្រោមភ្នែក ទុកពី ១០ ទៅ ១៥ នាទី ។
៤. កាកតែ៖ កាកតែដែលសល់ពីឆុងរួច ទុកវាឱ្យត្រជាក់ហើយយកមកបិទលើភ្នែកប្រហែល ១៥ ទៅ ៣០ នាទី ។ អ្នកគួរអនុវត្តវិធីនេះយ៉ាងហោចណាស់ឱ្យបាន ២ ដងក្នុងមួយសប្តាហ៍ ។
៥. ទឹកត្រជាក់៖ ជ្រលក់កន្សែងស្អាតជាមួយទឹកត្រជាក់រួចយកមកស្អំលើភ្នែក ៕
ប្រភព៖ Womanitely
No comments:
Post a Comment