ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានអរិយធម៌ចំណាស់ជាងគេ ហើយក៏មានប្រាសាទអង្គរវត្ត ដែលល្បីល្បាញពាសពេញពិភពលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រទេសកម្ពុជាក៏ មានកន្លែងជាច្រើនទៀត ដែលសម្បូរភ្ញៀវទេសចរណ៍ចង់ទៅកម្សាន្ត អញ្ចឹងសប្បាយដើរ សូមលើកយក៣កន្លែងក្នុងស្រុកដែលស្អាតដូចគំនូរ យកមកបង្ហាញ៖
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារជាប្រាសាទមួយដ៏អស្ចារ្យរបស់ខ្មែរដែលវាស្ថិតនៅលើកំពូលភ្នំដងរែក។ បើមើលពីកំពូលភ្នំយើងនឹងឃើញទេសភាពនៃខេត្តព្រះវិហារលាតសន្ធឹងរហូតដល់កំពូលភ្នំគូលែនឯណោះ។ ហើយប្រាសាទនេះមានប្រាសាទតូចៗ៥ដែលមាន៤ថ្នាក់ បុព្វបុរសសាងសង់វាតាមជំនឿព្រហ្មសាសនា។
ប្រាសាទកោះកេរ្តិ៍
តំបន់នេះគឺជាទីក្រុងចំបងនៃប្រទេសខ្មែរកាលពីឆ្នាំ ៩២៨ដល់៩៤៤ នៃគ្រិស្តសករាជ។ ទោះបីទីក្រុងនេះបានបោះបង់ចោលជាច្រើនសតវត្សក៏ដោយវានៅតែស្រស់ស្អាត និងក្លាយជាវិមានពេញដោយអាថ៌កំបាំងមួយ តែឥឡូវវាក៏បានក្លាយទៅជាទីទេសចរណ៍មួយដែលចំនាយពេលទៅលេងតែមួយថ្ងៃប៉ុណ្ណោះបើចេញពីក្រុងសៀមរាបទៅ។ វាមានប្រាសាទ៤២ តែប្រាសាទមួយដែលទាក់ភ្នែកជាងគេឈ្មោះប្រាសាទធំ ។ វាមានរាងធំបាតនឹងតូចនៅកំពូល ដែលសាងសង់តាមរចនាបថខ្មែរបុរាណ។
ទឹកធ្លាក់ពពកវិល
ទឹកធ្លាក់នេះនៅក្នុងសួនជាតិពពកវិល នៅលើភ្នំបូកគោ។ ឈ្មោះរបស់វាគឺមកពីពពកដ៏ក្រាស់នៅលើភ្នំ ហើយវាស្រស់ស្អាតណាស់នៅរដូវវស្សា អ្នកនឹងបានលេងសប្បាយជាមួយទឹកធ្លាក់និងបានមើលទេសភាពព្រៃក្រាលនៅជំរាលភ្នំបូកគោទៀតផង វានៅតែស្ងប់ស្ងាត់ទោះមានកាស៊ីណូនៅលើភ្នំនេះក៏ដោយ។
ប្រភព៖ Theculturetrip
No comments:
Post a Comment