ការធ្វើឲ្យចូលទីខ្លួនឯងជារឿយៗតែងកើតឡើងក្នុងពិភពបាល់ទាត់ ហើយភាគច្រើនបំផុតវាបង្កឡើងដោយខ្សែការពារ ដោយសារតួនាទីខ្សែការពារ ត្រូវលេងក្បែរអ្នកចាំទី។
ដូច្នេះហើយទើបហេតុការណ៍ដ៏កម្រឃើញមួយបានកើតឡើងនៅក្នុងការប្រកួតលីគកម្រិតទាបរបស់ប្រទេសស្វីសគឺ មានខ្សែការពារមួយរូបបានលោតទាត់ត្រឡប់ក្រោយ ឬហៅម៉្យាងទៀតថាទាត់កាប់ចានចូលទីខ្លួនឯង ចំជ្រុងយ៉ាងល្អធ្វើឲ្យអ្នកចាំទីបានត្រឹមឈរមើលប៉ុណ្ណោះ។ ខ្សែការពាររូបនោះមានឈ្មោះថា Adrien Gulfo លេងនៅក្លឹប Pully Football ក្នុងការប្រកួតទល់នឹង FC Renens៕
ចឹងដឹងថាយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម:
No comments:
Post a Comment