ថ្ងៃខួបកំណើតរៀងរាល់ឆ្នាំរបស់តារាស្រីថៃ Mai Davika តែងទទួលបានការជូនពរ និងអំណោយមានតម្លៃជាច្រើន តែឆ្នាំថ្មីនេះ នាងមានភាពភ្ញាក់ផ្អើលខ្លាំងដោយសារមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនធ្វើរឿងខ្លះដាក់នាង។
ឈានចូលឆ្នាំថ្មី តួអង្គស្រីក្នុងរឿង "Pe Mak” មានអាយុ ២៥ឆ្នាំហើយ ប៉ុន្តែនាងមិនខ្លាចនឹងបង្ហាញទៅកាន់មហាជនពីអាយុពិតនាងទេ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើតរបស់ Mai នោះគឺ បងប្អូន និងមិត្តភក្ដិរបស់នាងបានពញ្ញាក់អារម្មណ៍ជាមួយបាច់ផ្កាជាច្រើន។
ពេលដែលបានឃើញបាច់ផ្កាធំៗទាំងនោះភ្លាម តារាស្រីរូបនេះរំភើប និងស្រែកហ៊ោ លោតហក់ពេញផ្ទះ ព្រោះនាងជាមនុស្សម្នាក់ដែលស្រលាញ់ផ្កាខ្លាំងណាស់ ហើយនេះ ចាត់ទុកថាជាកាដូដ៏អស្ចារ្យសម្រាប់នាង ដែលទទួលបាននាថ្ងៃខួបកំណើតដ៏រីករាយក្នុងឆ្នាំថ្មីនេះ។ លើគណនី Instagram Mai Davika ក៏បានបង្ហោះសារអរគុណ ចំពោះមនុស្សជាទីស្រលាញ់ទាំងអស់ដែលបានជូនពរ និងផ្ដល់នូវអំណោយដ៏មានន័យនេះ រហូតធ្វើឲ្យនាងសប្បាយចិត្តស្ទើររកពាក្យអ្វីមកនិយាយគ្មាន៕
ប្រភព៖ TVPoolonline

No comments:
Post a Comment