Rifarh Shaarook អាយុ ១៨ ឆ្នាំ រស់នៅក្នុងទីក្រុង Pallapatti រដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា បានបង្កើតស្នាដៃដ៏អស្ចារ្យជាមួយការផលិតផ្កាយរណបដែលមានទម្ងន់ស្រាលជាងគេបំផុតសម្រាប់ពេលបច្ចុប្បន្ន។
ផ្កាយរណបរបស់ Rifarh Shaarook មានឈ្មោះថា KalamSat ដែលមានទម្ងន់ត្រឹម ៦៤ ក្រាម ខណៈតួខ្លួនរបស់វាផលិតដោយសារធាតុកាបូនសរសៃដែលចេញពីបច្ចេកវិទ្យាម៉ាស៊ីនព្រីន 3D ហើយផ្កាយរណបនេះ នឹងបញ្ជូនទៅគន្លងតារាវិថីតាមយានអវកាសរបស់អង្គការ NASA នាថ្ងៃ ២១ មិថុនានេះ។
មិនត្រឹមតែជាផ្កាយរណបស្រាលបំផុត តែ KalamSat នឹងក្លាយជាផ្កាយរណបដំបូងដែលផលិតអមដោយសារធាតុកាបូនសរសៃបានទៅដល់អវកាស ហើយវាក៏ជាបច្ចេកវិទ្យាទីមួយរបស់សិស្សឥណ្ឌាដែលទទួលស្គាល់ពីអង្គការ NASA៕
ប្រភព៖ Times of India
No comments:
Post a Comment